khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ 
     
    ចែករំលែក ៖

    ព្រឹកថ្ងៃ អង្គារ៏ ៦កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមាន លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត លោកស្រី គង់ សុភីន អភិបាលរងក្រុង បានចូលរួមដំណើរ ។ បន្ទាប់ពីបានស្តាប់សេចក្តីររាយការណ៍របស់លោកចៅ សង្កាត់ មេប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់រួចមក លោកជំទាវ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានការគាំទ្រយ៉ាងធំធេង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលកន្លងមក។ និងបានអនុវត្តការផ្តល់សេវាបានល្អជូនប្រជាពលរដ្ឋ។លោកជំទាវបានសំណូមពរ បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចូលរួម ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ថែរក្សាសមិទ្ធផលដែលសម្រេចបានកន្លងមក និងចូលរួមផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមាន សុវត្ថិភាពនិងត្រូវពង្រឹង ការសាមគ្គីបន្ថែមទៀត ដើម្បីភាពរីកចម្រើន ។ក្នុងឱកាសនោះលោកជំទាវបាននាំយកតេសកូវីដ-១៩ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាចំនួន ៦ប្រអប់ ។ចូលរួមថវិកាមួយចំនួនដល់ សមាគមមនុស្សចាស់នៅក្នុងឃុំ និងឧបត្ថម្ភថវិកាមួយចំនួនទៀតដល់អ្នកចូលរួមចំនួន១៥នាក់ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត